ថ្នាក់ដឹកនាំខេត្ត Long An និង Tay Ninh ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា
(VOVWORLD) - នាថ្ងៃទី ១ មេសា គណៈប្រតិភូខេត្ត Long An និងខេត្ត Tay Ninh បានទៅបំពេញទស្សនកិច្ច និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា។
លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh - លោក Nguyen Thanh Tam ថ្លែងមតិអបអរសាទរចំពោះអាជ្ញាធរ និងប្រជាជនខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (រូបថត៖ TTXVN) |
តាងនាមគណៈប្រតិភូ លោក Nguyen Thanh Tam លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh សង្ឃឹមថា នាពេលខាងមុខ ខេត្តទាំងបីគឺ Long An, Tay Ninh និងស្វាយរៀងនឹងបន្តសហការយ៉ាងជិតស្និទ្ធលើទិដ្ឋភាពជាច្រើន។ ទន្ទឹមជាមួយគ្នានោះ ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិន និងប្រជាជនក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍; សម្របសម្រួលរក្សាព្រំដែនសន្តិភាព និងមិត្តភាព។
អញ្ជើញថ្លែងអរគុណចំពោះខេត្ត Long An និង Tay Ninh ដែលបានផ្តោតការយកចិត្តទុកដាក់ និងគាំទ្រខេត្តស្វាយរៀងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា មូលដ្ឋានដែលមានព្រំដែនរួមនៃប្រទេសទាំងពីរនឹងបន្តរក្សានិងលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍប្រកបដោយចីរភាព៕