ថ្នាក់ដឹកនាំខេត្ត Quang Ninh (វៀតណាម) ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាហ៊ុងគ្រី


ថ្នាក់ដឹកនាំខេត្ត Quang Ninh (វៀតណាម) ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាហ៊ុងគ្រី - ảnh 1
ថ្នាក់ដឹកនាំខេត្ត Quang Ninh (វៀតណាម) ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាហ៊ុងគ្រី (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១០ វិច្ឆិកា លោក Vu Hong Thanh លេខាធិការរង
គណៈកម្មាធិការបក្ស ខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានជួបសន្ទនា
ជាមួយប្រធានរដ្ឋសភាហ៊ុងគ្រី លោក Kover Lazslo នៅទីក្រុង Ha Long។ ក្នុងជំនួប
លោក Vu Hong Thanh បានឧទ្ទេសនាមអំពីសក្តានុភាពនឹងប្រៀបខ្លាំងរបស់ខេត្ត
ជាពិសេសគឺវិស័យទេសចរណ៍។ ខេត្ត Quang Ninh មានគោលបំណង​ទទួលការ
គាំទ្រពីហ៊ុងគ្រីដើម្បីពង្រីកប្រៀបខ្លាំងនេះ។ រីឯខ្លួនវិញ ប្រធានរដ្ឋ សភាហ៊ុងគ្រី​
លោក Kover Lazslo បានឲ្យដឹងថា៖ ដោយមានគោលនយោបាយឆ្ពោះទៅខាង
កើត ហ៊ុងគ្រីមានបំណងបើកទូលាយទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅខាង
ក្រៅសហភាពអឺរ៉ុបក្នុងនោះមានវៀតណាមផង។ លោក Kover Lazslo សង្ឃឹមថា
៖ ខេត្ត Quang Ninh នឹងបន្តអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតជាពិសេសគឺវិស័យ
ទេសចរណ៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ