ថ្នាក់ដឹកនាំចិនជប៉ុននិងកូរ៉េខាងត្បូងជួបចរចាជាមួយគ្នានៅខាងក្រៅសន្និសីទ APEC ២០១៧
(VOVWORLD) - នាថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅខាងក្រៅសន្និសីទជាន់ខ្ពសវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។
ថ្នាក់ដឹកនាំចិនជប៉ុនជួបចរចាជាមួយគ្នានៅខាងក្រៅសន្និសីទ APEC ២០១៧ (VNA) |
(VOVworld) - នាថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅខាងក្រៅសន្និសីទជាន់ខ្ពសវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ ក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថ្នាក់ដឹកនាំទាំងពីររូប បានចែករំលែកទស្សនៈអំពីភាពចាំបាច់នៃការស្វែងរកដំណោះស្រាយសំរាប់ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េដែលទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាង ព្រមទាំង ឯកភាពអំពីសន្តិវិធីមួយតាមរយៈការសន្ទនា។ ភាគីទាំងពីរបានឯកភាពអំពីការប្រក្រតីភាព ការផ្លាស់ប្តូរទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជា បង្កើនការសន្ទនាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ផងដែរ។ ក្នុងជំនួបសន្ទនាវាងប្រធានរដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ភាគីទាំងពីរបានឯកភាពជំរុញការខំប្រឹងប្រែងកែលំអទំនាក់ទំនងទ្វេ ភាគី។ នាយករដ្ឋមន្ត្រី Shinzo Abe បានឯកភាពជាមួយប្រធានរដ្ឋ លោក Xi Jinping អំពី គោលបំណងជំរុញឲ្យបានខ្លាំងក្លាថែមទៀតការខ្នះខ្នែងដោះស្រាយភាពតានតឹងលើឧបទ្វីបកូរ៉េព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិកាឲ្យស៊ីជម្រៅថែមទៀតជាមួយចិនលើបញ្ហានេះផងដែរ៕