ថ្នាក់ដឹកនាំចលនា Hamas នៅតំបន់ Gaza ប្រកាសមិនរំសាយសព្វាវុធ

(VOVWORLD) - នាថ្ងៃទី ១៩ តុលា ថ្នាក់ដឹកនាំចលនាឥស្លាម Hamas ដែលកំពុងត្រួត ពិនិត្យតំបន់ Gaza របស់ប៉ាឡេស្ទីន លោក Yahya Sinwar បានប្រកាសថា៖ គ្មាននរណាដែលអាចចាប់បង្ខំចលនានេះរំសាយសព្វាវុធឬទទួលស្គាល់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលទេ។ 
ថ្នាក់ដឹកនាំចលនា Hamas នៅតំបន់ Gaza ប្រកាសមិនរំសាយសព្វាវុធ - ảnh 1ថ្នាក់ដឹកនាំចលនា Hamas នៅតំបន់ Gaza ប្រកាសមិនរំសាយសព្វាវុធ 

(VOVworld) – នាថ្ងៃទី ១៩ តុលា ថ្នាក់ដឹកនាំចលនាឥស្លាម Hamas ដែលកំពុងត្រួត ពិនិត្យតំបន់ Gaza របស់ប៉ាឡេស្ទីន លោក Yahya Sinwar បានប្រកាសថា៖ គ្មាននរណាដែលអាចចាប់បង្ខំចលនានេះរំសាយសព្វាវុធឬទទួលស្គាល់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលទេ។ សេចក្តីប្រកាសរបស់លោក  Sinwar ត្រូវបាននាំចេញ បន្ទាប់ពីអាមេរិកស្នើឲ្យចលនា Hamas ត្រូវឆ្លើយតបនឹងលក្ខ័ណនានាដើម្បីចូលរួមរដ្ឋា ភិបាលសាមគ្គីជាតិប៉ាឡេស្ទីន។ មុននោះ នាថ្ងៃដដែល បេសកជនពិសេសរបស់ ប្រធានាធិបតីអាមេរិកលោក Jason Greenblatt បាននាំចេញលក្ខ័ណចំពោះ Hamas ក្នុងពេលដែលនិយាយថា៖ រដ្ឋាភិបាលសាមគ្គីជាតិប៉ាឡេស្ទីនគប្បីទទួលស្គាល់ អ៊ីស្រាអែលនិងរំសាយសព្វារុធចលនា Hamas៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ