ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) - នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា ដំណើរទស្សនកិច្ចការងារនៅកម្ពុជាលើកនេះ គឺសំដៅបង្ហាញនូវគោលបំណងរបស់រដ្ឋសភាវៀតណាមចង់រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនិយាយរួម ក៏ដូចជារវាងស្ថាប័ននីតិបញ្ញតិ្តនៃប្រទេសទាំងពីរនិយាយដោយឡែកផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន (រូបថត៖ TTXVN) 

        បន្តដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាថ្ងៃទី២៦ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជួបសម្ដែងការគួរសមជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ ហើយជួបចរចាជាមួយអនុប្រធានទីមួយព្រឹទ្ធសភាលោក នៃ ប៉េណា ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគ្រាសនិងសហគមន៍ប្រជាអាណិកជនវៀតណាមនៅកម្ពុជា។

        នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា ដំណើរទស្សនកិច្ចការងារនៅកម្ពុជាលើកនេះ គឺសំដៅបង្ហាញនូវគោលបំណងរបស់រដ្ឋសភាវៀតណាមចង់រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនិយាយរួម ក៏ដូចជារវាងស្ថាប័ននីតិបញ្ញតិ្តនៃប្រទេសទាំងពីរនិយាយដោយឡែកផងដែរ។ លោកស្រី Tong Thi Phong សង្កត់ធ្ងន់ថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជា ដើម្បីរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 2អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ

       ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានវាយតំលៃខ្ពស់ហើយសម្ដែងក្ដី សោមនោស្សរីករាយនាពេលដែលទំនាក់ទំនងសហប្រតិបតិ្តការរវងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរក៏មានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។

        នារសៀលថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីកម្ពុជា វិលត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ