ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជួបមុខសហគមន៍អន្តរជាតិក្នុងឱកាសបុណ្យតេតមមែសប្ដស័ក

(VOVworld) - នារសៀលថ្ងៃទី១០ កុម្ភៈ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំជំនួបសន្ទនាជាមួយស្ថាប័នតំណាងការទូត អង្គការអន្តរជាតិនិងអង្គការ
ក្រៅរដ្ឋាភិបាលនានាក្នុងឱកាសបុណ្យតេតមមែសប្ដស័ក។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan តាងនាម
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គទូត អង្គការ
អន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលនានាសំរាប់វៀតណាមក្នុងឆ្នាំ២០១៤។ លោកស្រីបានសង្កត់ធ្ងន់ថា ការបង្កើនចំណងសាមគ្គីភាពរវាងប្រជាជនវៀត ណាមជាមួយប្រជាជននៃប្រទេសនានាលើពិភពលោក ជានិច្ចកាលជាកត្តាដែល បង្កើតឡើងការជោគជ័យ  រួមចំណែកសំខាន់ក្នុងសមិទ្ធិផលទាំងឡាយរបស់
វៀតណាម ក្នុងរយៈពេលកន្លងទៅ។
ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជួបមុខសហគមន៍អន្តរជាតិក្នុងឱកាសបុណ្យតេតមមែសប្ដស័ក - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan

នៅជំនួបនេះដែរ លោក El Houcine Fardani ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំនៅវៀត ណាមនិងជាប្រធានអង្គទូតប្រចាំនៅទីក្រុងហាណូយ បានសម្ដែងក្ដីសប្បាយ រីករាយចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។
ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជួបមុខសហគមន៍អន្តរជាតិក្នុងឱកាសបុណ្យតេតមមែសប្ដស័ក - ảnh 2
ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំនៅវៀតណាមនិងជាប្រធានអង្គទូតប្រចាំនៅទីក្រុងហាណូយលោក El Houcine Fardani

“យើងខ្ញុំសប្បាយរីករាយណាស់ដោយឃើញថាវៀតណាមកំពុងធ្វើសមាហ
រណ កម្មយ៉ាងលឿនទៅក្នុងខឿនសេដ្ឋកិច្ចទូទាំងពិភពលោក ដោយឈរលើ
រាល់ កំណែទម្រង់សេដ្ឋកិច្ចសង្គមក្នុងអំឡុង៣០ឆ្នាំកន្លងទៅ។ការចុះហត្ថលេ
ខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ការបង្កើតរបស់សហគមន៍
អាស៊ាននាឆ្នាំ ២០១៥ និងការចូលរួមកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
(TPP) នឹងជួយប្រទេស វៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជំរៅ
ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ