ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបប្រាស្រ័យជាមួយស្ថាប័នតំណាងបរទេសក្នុង ឱកាសនិទាឃៈរដូវមមីឆស័កឆ្នាំ២០១៤
(VOVworld)-ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបប្រាស្រ័យជាមួយស្ថាប័នតំណាង
បរទេសក្នុងឱកាសនិទាឃៈរដូវមមីឆស័កឆ្នាំ២០១៤។ចូលរួមជំនួបនេះមានអគ្គកុង
ស៊ុល ការិយាល័យសេដ្ឋកិច្ច ពាណិជ្ជកម្មវប្បធម៌ អង្គការអន្តរជាតិនានា អង្គការ
ក្រៅរដ្ឋាភិបាល និងសម្ព័ន្ធសមាគមន៍អង្គភាពអាជីវកម្មប្រចាំនៅទីក្រុងហូជីមិញ។
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបប្រាស្រ័យជាមួយស្ថាប័នតំណាងបរទេស (រូបថតៈphunuonline.com.vn ) |
នៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le
Hoang Quan បានជូនដំណឹងជាមួយបណ្តាស្ថាប័នដំណាងបរទេសអំពីស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ទីក្រុងក្នុងឆ្នាំ២០១៣ និងទិសដៅសម្រាប់អភិវឌ្ឍន៍ក្នុងឆ្នាំ
២០១៤។ ថ្លែងមតិក្នុងពិធី លោក Anatoli Borovikអគ្គកុងស៊ុលសហភាពរុស្ស៊ី
សង្កត់ធ្ងន់ថា៖
“ឆ្នាំ២០១៣ ត្រូវបានចាត់ទុកជាឆ្នាំប្រកបដោយជោគជ័យរបស់ទីក្រុង ហូជីមិញដោយទទួលបានលទ្ធផលគួឲ្យគត់សម្គាល់លើគ្រប់វិស័យ។ ក្នុងនាម ជាតំណាងស្ថាប័នកុងស៊ុលប្រចាំនៅទីក្រុងហូជីមិញ ខ្ញុំអះអាងនិងគោរពនូវការ
ជួយ ឧបត្ថម្ភយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំទីក្រុងក្នុងពង្រឹងនិងពង្រីកចំណងមិត្ត
ភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃបណ្តាប្រទេស”។
នេះជាជំនួប្រាស្រ័យជាប្រចាំឆ្នាំ ដែលបានរៀបចំពេលនិទាឃៈរដូវមក
ដល់ម្តង់ៗ។ ហើយនេះក៏ជាព្រឹត្តការណ៍ការទូតសំខាន់ៗក្នុងកិច្ចការបរទេស
របស់ទីក្រុងហូជីមិញ៕