ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបា
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបា |
(VOV)_នាថ្ងៃទី២ មិថុនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
លោក Le Hoang Quan បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយ
នីស្តគុយបា ដឹកនាំដោយលោក Salvadol Valdes Mesa អនុប្រធានក្រុមប្រឹក្សាជាតិ
គុយបា ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Le
Hoang Quan បានអះអាងថា៖ វៀតណាមនិងគុយបាមានទំនាក់ទំនងស្មោះត្រង់
ស៊ីជំរៅ ភ្លឺស្វាង ហើយជឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹង
ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីក្រុងហូជីមិញ ត្រៀមខ្លួនជា
ស្រេចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយគុយបាអំពីដំណោះការ
កសាង និងអភិវឌ្ឍន៍ទីក្រុង លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាស្ថិរភាពសង្គមដែរ៕