ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយទីប្រឹក្សាជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិក

ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយទីប្រឹក្សាជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិក - ảnh 1
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយទីប្រឹក្សាជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិក

(VOV)_នារសៀលថ្ងៃទី៨មិនា លេខាគណៈកម្មាធិការបក្សទិក្រុងហូជីមិញ លោក
 Dinh La Thang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតលោក David Thorne ទិប្រឹក្សា
ជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិក រួមជាមួយគណៈប្រតិភូ​អង្គភាពអាជីវកម្មអា
មេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Dinh La
Thang បានចាត់ទុកថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ​នេះ​ពិសេសគឺក្រោយដំណើរ
ទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen
Phu Trong នាខែកក្កដាឆ្នាំ២០១៥មក ទំនាក់​ទំនង​ដៃគូលើគ្រប់វិស័យ វៀតណាម-
អាមេរិកកាន់តែត្រូវបានរឹតបន្តឹង​។ រីឯភាគី​តំបន់​វិញ ទីក្រុងហូជីមិញជានិច្ចកាល
គោរព និងយកចិត្តទុកដាក់បង្កើន​កិច្ច​សហប្រតិបត្តិការជាមួយបណ្ដាតំបន់និងអង្គ
ភាពអាជីវកម្មអាមេរិក។ រីឯ លោក ​David Thorne បានអោយដឹងថា៖​ដំណើរទស្សន
កិច្ចលើកនេះ​គឺសំដៅ​បង្កើនទំនាក់ទំនង លើកទឹកចិត្តការបង្កើតអាជីព ចែករំលែក
បទពិសោធន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ