ថ្នាក់ដឹកនាំទីក្រុងហូជីមិញវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក

(VOVWORLD) -លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បាន អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink នាថ្ងៃទី១៧មករា។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហូជីមិញវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក

ក្នុងការផ្លាស់ប្តូរមតិជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក លោក Nguyen Thien Nhan បានសម្តែងគោលបំណងចង់ឲ្យប្រទេសទាំងពីរ ជម្រុញថែមទៀតកិច្ចសហប្រតិ បតិការស្តីពីការចាប់ផ្តើមអាជីពច្នៃប្រឌិត។ លោក Nguyen Thien Nhan បានអះអាងថា ការបង្កើតមហា វិទ្យាល័យ Fullbright នឹងជួយបម្រើល្អនូវកម្មវិធីចាប់ផ្តើមអាជីពច្នៃប្រ ឌិតនិងកសាងទីក្រុងឆ្លាតផងដែរ។

        លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហ ប្រតិបត្តិការស្តីពីសន្តិសុខរវាងវៀតណាមជាមួយអាមេរិក រួមចំណែកទៅក្នុងការរក្សា សន្តិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ក្នុងតំបន់ ព្រមទាំងជឿជាក់ថា ក្នុងអាណត្តិបំពេញបេសក កម្មការទូតរបស់ខ្លួន លោក Kritenbrink នឹងជម្រុញទំនាក់ទំនងរវាងប្រ ទេសទាំងពីរឡើងដំណាក់កាលថ្មី។

        រីឯខ្លួនវិញ លោក Kritenbright បានសន្យាថា នឹងជួយវៀតណាមធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយរាល់ផលវិបាកក្រោយសង្គ្រាម។ ជាពិសេស នឹងជម្រុញឲ្យក្រុមហ៊ុននានារបស់អាមេរិកធ្វើការវិនិយោគនៅទីក្រុងហូជី មិញ ដើម្បីជួយទីក្រុងបំពេញនូវគោលដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតនិងការចាប់ផ្តើមអាជីព ច្នៃប្រឌិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ