ថ្នាក់ដឹកនាំទីក្រុងហូជីមិញអញ្ជើញជួបសំណេះ​សំណាល​ជាមួយ​ស្ថាប័ន​តំណាងបរទេស

(VOVWORLD) - ចែករំលែកបទពិសោធន៍ និងយោបល់លើវិស័យនានាសម្រាប់ទីក្រុងស្រាវជ្រាវ និងដាក់ចេញទិសដៅអភិវឌ្ឍន៍សមស្រប។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញអញ្ជើញជួបសំណេះ​សំណាល​ជាមួយ​ស្ថាប័ន​តំណាងបរទេស - ảnh 1លោកស្រី Nguyen Thi Le លេខារងគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងគណៈប្រតិភូ។ រូបថត៖ Xuan Khu/TTXVN

នាយប់ថ្ងៃទី ៣១ មករា នៅទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយអគ្គកុងស៊ុល ប្រធានតំណាងអង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ សមាគមធុរកិច្ចនៃបណ្តាប្រទេស និងដែនដីប្រចាំនៅទីក្រុង។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Le លេខារងគណៈកម្មាធិការបក្សទីក្រុងបានឲ្យដឹងថា ក្នុងដំណើរការអភិវឌ្ឍន៍ ទីក្រុងហូជីមិញមានគោលបំណងថាស្ថាប័នកុងស៊ុល អង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ និងសមាគមធុរកិច្ចបរទេសបន្តរួមដំណើរជាមួយទីក្រុង ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងកសាងទីក្រុងឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង វប្បធម៌របស់តំបន់។ ទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍ និងយោបល់លើវិស័យនានាសម្រាប់ទីក្រុងស្រាវជ្រាវ និងដាក់ចេញទិសដៅអភិវឌ្ឍន៍សមស្រប។

ជាការឆ្លើយតប លោក Roy Kho Ngee Seng អគ្គកុងស៊ុលសិង្ហបុរីប្រចាំទីក្រុងហូជីមិញ ប្រធានគណៈប្រតិភូកុងស៊ុលប្រចាំនៅទីក្រុងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយទីក្រុងហូជីមិញដើម្បីសម្រេចឲ្យបានសមិទ្ធិផលកាន់តែខ្ពស់ថែមទៀត។ ទន្ទឹមនឹងនោះ លោកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ការជួយឧបត្ថម្ភក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីរវាងភាគីនានាក្នុងឆ្នាំនេះ និងបណ្ដាឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ