ថ្នាក់ដឹកនាំទីក្រុងហាណូយជួបធ្វើការជាមួយប្រធានតំណាងមូលនិធិអាស៊ីនៅវៀតណាម

(VOVWORLD) - នៅក្នុងជំនួបធ្វើការនាថ្ងៃទី ២១ ខែកុម្ភៈ ជាមួយប្រធានតំណាងមូលនិធិអាស៊ីនៅវៀតណាមលោក Michael DiGregorio ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពប្រតិបត្តិការនៃបណ្តាគម្រោងរបស់មូលនិធិអាស៊ីដែលកំពុងដំណើរការនៅរដ្ឋធានីហាណូយ។
ថ្នាក់ដឹកនាំទីក្រុងហាណូយជួបធ្វើការជាមួយប្រធានតំណាងមូលនិធិអាស៊ីនៅវៀតណាម - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung 

គម្រោងអភិវឌ្ឍន៍កសិកម្មទីក្រុង បានរួមចំណែកដល់ការកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមួយចំនួនទូទាំងទីក្រុង បានរួមចំណែកក្នុងការអនុ វត្តភារកិច្ចធានាសន្តិសុខសង្គមទូទាំងតំបន់។ លោក Nguyen Duc Chung បានលើកឡើងថា  គម្រោងដែលមូលនិធិអាស៊ីកំពុងអនុវត្តគឺចាំបាច់ណាស់ ហេតុដូច្នេះ ត្រូវបើកទូលាយប្រភេទផលិតផល រួមទាំងសម្តែងនូវគោលបំណង សហប្រតិបត្តិការជាមួយមូល និធិអាស៊ី និងត្រៀមខ្លួនជាស្រេច ស្វាគមន៍វិនិយោគិនក្នុងវិស័យផលិតកម្ម ធានាសន្តិសុខសង្គម ជាដើម។

ចំណែកលោក Michael DiGregorio ប្រធានតំណាងមូលនិធិអាស៊ីប្រចាំនៅវៀតណាមបានលើកឡើងអំពីប្រៀបខ្លាំងនិងបញ្ហាដែលមូលនិធិអាស៊ីកំពុងផ្តោតការយកចិត្តទុកដាក់ ដូចជាការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប តាមដាននិងវាយតម្លៃគុណភាពខ្យល់ ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍កសិកម្មនៅទីក្រុង និងគម្រោងផ្គត់ផ្គង់បន្លែស្អាត។

សូមគូសបញ្ជាក់ថា មូលនិធិអាស៊ីបានដំណើរការសកម្មភាពនៅវៀតណាម អស់រយៈពេល ២០ ឆ្នាំ មកហើយ ដែលមានការិយាល័យតំណាងនៅទីក្រុងហាណូយជាមួយនឹងកម្មវិធីចំនួន ២៣ សំដៅជួយឧបត្ថម្ភដល់តំបន់នានារបស់វៀតណាមក្នុងវិស័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ