ថ្នាក់ដឹកនាំទីក្រុងហាណូយជួបសំណេះសំណាលជាមួយសិល្បករនិងបញ្ញវន្ត

(VOVWORLD) -លោក Nguyen Duc Chung បានបញ្ជាក់ថាលទ្ធផលទាំងនេះរបស់ទីក្រុងគឺមានការចូលរួមចំណែក ការលះបង់ និងការទទួលខុសត្រូវរបស់បញ្ញាវន្ត សិល្បករ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងផងដែរ។
ថ្នាក់ដឹកនាំទីក្រុងហាណូយជួបសំណេះសំណាលជាមួយសិល្បករនិងបញ្ញវន្ត - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហាណូយជួបសំណេះសំណាលជាមួយសិល្បករនិងបញ្ញវន្ត

ក្នុងឱកាសអបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរាជធានី (១០ តុលា ១៩៥៤ - ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩) នាថ្ងៃទី ៦ ខែតុលាគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិ ទីក្រុងហាណូយបានរៀបចំពិធីជួបសំណេះសំណាលជាមួយជាមួយសិល្បករ បញ្ញាវន្ត និងអ្នកវិទ្យាសាស្ត្រ ឆ្នើម ៗ នៅរដ្ឋធានី។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានជូនដំណឹងដល់ប្រតិភូ អំពីលទ្ធផលនៃការអនុវត្ត ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រាជធានីក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ តាមនោះម៉ាក្រូសេដ្ឋកិច្ចរបស់ទីក្រុងបន្តរក្សាបានសន្ទុះស្ថិរភាព សន្តិសុខសង្គមត្រូវបានធានា កិច្ចការបរទេស ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព ដោយអះអាងនូវឋានៈកាន់តែកើនឡើងរបស់រដ្ឋានីនិងប្រទេសជាតិ។

លោក Nguyen Duc Chung បានបញ្ជាក់ថាលទ្ធផលទាំងនេះរបស់ទីក្រុងគឺមានការចូលរួមចំណែក ការលះបង់ និងការទទួលខុសត្រូវរបស់បញ្ញាវន្ត សិល្បករ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ