ថ្នាក់ដឹកនាំទីក្រុង Da Nang អញ្ជើញទទួលជួបជាមួយសមាជិកនាវាហ្វឹកហ្វឺនកង ឆ្មាំការពារឆ្នេរសមុទ្រជប៉ុន
(VOVWORLD) - នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុង Da Nang គណៈកម្មា ធិការប្រជាជនទីក្រុង Da Nang បានអញ្ជើញជួបពិភាក្សាជាមួយសមាជិកនាវាកងឆ្មាំការពារឆ្នេរសមុទ្រជប៉ុន - Kojima ។
ថ្នាក់ដឹកនាំទីក្រុង Da Nang អញ្ជើញទទួលជួបជាមួយសមាជិកនាវាហ្វឹកហ្វឺនកង ឆ្មាំការពារឆ្នេរសមុទ្រជប៉ុន |
នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Ho Ky Minh បានអះអាងថាដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺនចំណុះកងកម្លាំងឆ្មាំការពារឆ្នេរសមុទ្រជប៉ុន- Kojima បានរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងឆ្មាំសមុទ្រវៀតណាមនិងកងឆ្មាំសមុទ្រជប៉ុន សំដៅធានាសន្តិសុខនិងសុវត្ថិភាពនៅលើលំហរសមុទ្រក្នុង តំបន់។ ទន្ទឹមនឹងនោះដំណើរទស្សនកិច្ចនេះក៏ជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរចែករំលែក និងសិក្សារៀនសូត្របទពិសោធន៍ ព្រមទាំងបង្កើនការជួបប្រាស្រ័យទាក់ទងសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។ រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Tonozaki Hironobu ប្រធាននាវា Kojima បានមានប្រសាសន៍ថាទីក្រុង Da Nang គឺជាកន្លែងចូលចតចុងក្រោយរបស់នាវា Kojima។ គោលបំណងនៃដំណើរនេះគឺដើម្បីរឹតបន្តឹងនូវទំនាក់ទំនងដ៏រឹងមាំនៅកន្លែងដែលនាវានេះចូលចតដែលក្នុងនោះវៀតណាមជាប្រទេសមួយដែលជប៉ុនផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ៕