ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសន្យាធ្វើសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

(VOVWORLD) - គោលដៅ នៃកិច្ចប្រជុំនេះ គឺ សំដៅ បង្កើតសន្ទុះដើម្បីអនុវត្តគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ឆ្ពោះទៅការកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោកសកលលោកចុះក្រោម ២ អង្សាសេ។

កិច្ចប្រជុំកំពូលអាកាសធាតុ នៃអង្គការសហប្រជាជាតិបានបើកនាថ្ងៃទី ២២ ខែកញ្ញានៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមរបស់តំណាងរដ្ឋាភិបាលជាច្រើន អង្គភាពឯកជន  អង្គការស៊ីវិល និងអង្គការអន្តរជាតិនានា។

គោលដៅ នៃកិច្ចប្រជុំនេះ គឺ សំដៅ បង្កើតសន្ទុះដើម្បីអនុវត្តគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ឆ្ពោះទៅការកាត់បន្ថយសីតុណ្ហភាពសកលលោកចុះក្រោម ២ អង្សាសេ។ ប្រទេសជាង ៦០ និងថ្នាក់ដឹកនាំសហគ្រាស មន្ត្រីរដ្ឋាភិបាល គ្រោងនឹងលើកសំណើរអំពីវិធានការ សំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ រួមមានការបញ្ចប់ការផលិតឧស្ម័នកាបូន និងការពង្រីកផលិតកម្មធ្យូងថ្មពីពាក់កណ្តាលសតវត្សរ៍ទី ២១។

ថ្លែងនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថាពិភពលោកនឹងប្រឈមមុខនឹងគ្រោះអាសន្ននៃការឡើងកំដៅរបស់ភព ផែនដីយ៉ោងហោចណាស់ ៣ អង្សាសេនាចុងសតវត្សរ៍នេះ។ លោក Guterres បានអំពាវនាវឱ្យថ្នាក់ដឹកនាំនៅលើពិភពលោកគប្បីរៀបចំផែនការជាក់ស្តែង ដើម្បីប្រទេសនីមួយៗអាចរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៥ ភាគរយ នាទសវត្សបន្ទាប់និងសម្រេចបាន គោលដៅគ្មាន ការបំភាយឧស្ម័នផ្ទះកញ្ចក់នាឆ្នាំ ២០៥០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ