ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស EU ស្នើឲ្យអង់គ្លេសមិនចាកចេញពីសហភាពអឺរ៉ុប

(VOVworld) – ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអៀកឡង់ អ៊ីតាលីនិងហ៊ូឡង់បានស្នើឲ្យ
អង់គ្លេស មិនចាកចេញពីសហភាពអឺរ៉ុប (EU) បន្ទាប់ពីការដែល នាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron បានសន្យាដំណើរការបោះប្រជាមតិអំពីសក្ខ័ណជាសមាជិល
របស់អង់គ្លេសក្នុង EU។ នាថ្ងៃទី ២៤ មករា ថ្លែងមតិក្នុងសន្និសីទសាមាញ្ញនៃវេទិការ
សេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Davos ស្វីស នាយក
រដ្ឋមន្ត្រីហ៊ូឡង់ លោក Mark Rutte បានព្រមានថា៖ បើសិនជា អង់គ្លេសចាកចេញពី
EU នោះគឺ អង់គ្លេសនឹងត្រូវបានឯរកោរ នៅអឺរ៉ុប។ ប្រការនេះនឹងជះឥទ្ធិពលអក្រក់
ដល់ខឿនសេដ្ឋកិច្ចសកល និយាយរួម។ ថែករំលែកទស្សនៈនេះ នាយករដ្ឋមន្ត្រី
អៀកឡង់ លោក​ Enda Kenny បានសង្កត់ធ្ងន់ថា៖ EU នឹងក្លាយទៅជាខ្លាំងក្លាថែមទៀត
ប្រសិនបើ អងគ្លេសនៅតែជាសមាជិករបស់ប្លុក។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Mario Monti បានសម្តែងនូវជំនឿជាក់ថា៖ ប្រជាជនអងគ្លេស់នឹងជ្រើសរើសរក្សា
ទំនាក់ទំនងជាមួយ Brussels។ ពីព្រោះ អងគ្លេសនឹងបាត់បង់ផលប្រយោធន៍សេដ្ឋកិច្ច​
ជាច្រើន ប្រសិនបើ ប្រទេសនេះចាកចេញពី EU។មុននោះ នាយករដ្ឋមន្ត្រីអងគ្លេស
លោក Cameron បានប្រកាសថា៖ ក្រុងឡុង មានគោលបំណងដំណើរការកែទម្រង់
ជាបន្ទាន់ ដើម្បីជួយឧបត្ថម្ភ EU ជំនះពុះពារលើការលំបាកនាប្ចុប្បន្ន ក៏ដូជា ធានាតួនាទីរបស់ខ្លួនក្នុងប្លុក ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ