ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្ញើសារទូលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម
(VOVWORLD) - ក្នុងឱកាសដែលលោក Nguyen Xuan Phuc បានជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណ រដ្ឋគុយបាលោក Miguel Diaz-Canel បានផ្ញើសារអបអរសាទរ។
ក្នុងសារអបអរសាទរបានចែងថា ខ្ញុំសូមបញ្ជាក់នូវបំណងប្រាថ្នារបស់ខ្ញុំដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃការគាំទ្រដោយគ្មានលក្ខខណ្ឌ ការជឿទុកចិត្តខាងនយោបាយទៅវិញទៅមក និងសាមគ្គីភាពពិសេស នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ”។
ក្នុងឱកាសនេះ ព្រះមហាក្សត្រនៃរដ្ឋកាតាលោក Sheikh Tamim Bin Hamad Al-Thani; អនុព្រះមហាក្សត្រនៃរដ្ឋកាតា Sheikh Abdullah Bin Hamad Bin Khalifa Al-Thani; ប្រធានាធិបតីនៃសាធារណរដ្ឋឆែក Milos Zeman; ប្រធានាធិបតី Maldives Ibrahim Mohamed Solih; អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi បានផ្ញើសារទូលេខនិងលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋលោក Nguyen Xuan Phuc។
ក្នុងឱកាសលោក Pham Minh Chinh ត្រូវបានជ្រើសតាំងកាន់តំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz បានផ្ញើសារអបអរសាទរ។ នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីមហាផ្ទៃនៃរដ្ឋកាតា លោក Sheikh Khalid Bin Khalifa Bin Abdulaziz Al-Thani; នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក Andrej Babis; ប្រធានាធិបតី Maldives Ibrahim Mohamed Solih; អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ក៏បានផ្ញើសារអបអរសាទរផងដែរ។
ក្នុងឱកាសដែលលោក Vuong Dinh Hue ត្រូវបានជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez បានផ្ញើសារអបអរសាទរ។ នៅក្នុងសារអបអរសាទរបានចែងថា “ខ្ញុំសូមសម្តែងក្តីជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែកនិងរវាងប្រទេសទាំងពីរនិយាយរួមនឹងត្រូវបានពង្រឹងបន្ថែមទៀតនាពេលខាងមុខជាពុំខាន។
ប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ីលោក Valentina Matviyenko ក៏បានផ្ញើសារអបអរសាទរផងដែរ។ នៅក្នុងសារអបអរសាទរ លោក Valentina Matviyenko ជឿជាក់ថា កិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក៏ដូចជាការសម្របសម្រួលរវាងប្រទេសទាំងពីរនៅបណ្តាវេទិការអន្តរជាតិ រួមចំណែកដល់ការពង្រឹងស្ថិរភាពនិងសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕