ថ្នាក់ដឹកនាំនៃប្រទេសនានាផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong
(VOVWORLD) - ក្នុងឱកាសដែលលោក Vo Van Thuong ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនានាបានផ្ញើសារ និងលិខិតអបអរសាទរ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong (រូបថត៖ vov.vn) |
នៅក្នុងលិខិតអបអរសាទររបស់ព្រះអង្គ ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Haji Hassanal Bolkiah បានអះអាងនូវបំណងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋ លោក Vo Van Thuong នាពេលខាងមុខ ដើម្បីធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅទាំងក្នុងទម្រង់ទ្វេភាគី ក៏ដូចជាក្នុងនាមជាដៃគូជិតស្និទ្ធក្នុងវិស័យនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ប្រធានាធិបតីសិង្ហបុរី Halimah Yacob និងនាយករដ្ឋមន្ត្រី Lee Hsien Loong ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាលើវិស័យថ្មីៗដូចជា៖ ថាមពលកកើតឡើងវិញ និងឥណទានកាបូន; ទន្ទឹមនឹងនោះ មានបំណងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋ លោក Vo Van Thuong ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងលិខិតអបអរសាទរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងថា ទីក្រុងសេអ៊ូលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង ឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។
អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley ជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលីនឹងបន្តរីកចម្រើន ហើយទន្ទឹងរង់ចាំរួមជាមួយលោកប្រធានរដ្ឋ Vo Van Thuong ដើម្បីធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីនៃប្រទេសបេឡារុស បង់ក្លាដែស ប្រធានាធិបតី និងអនុប្រធានាធិបតីនីការ៉ាហ្គ័រ មហាឧកញ៉ាមហាឌុច អគ្គលេខាធិការអាស៊ាន និងអគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក៏បានផ្ញើសារអបអរសាទរដល់លោកប្រធានរដ្ឋ Vo Van Thuong ផងដែរ៕