ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជប៉ុនលើកកំពស់នូវសមិទ្ធិរបស់វៀតណាម

ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជប៉ុនលើកកំពស់នូវសមិទ្ធិរបស់វៀតណាម - ảnh 1
លោក Yasuo Ogata


(VOVworld)-ក្នុងឱកាសដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២៨មករាឆ្នាំ២០១៦ខាងមុខនៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម បក្ស
កុម្មុយនិស្តជប៉ុនបានផ្ញើរសារអំណរសាទរនិងសម្តែងនូវការសាមគ្គីទៅកាន់មហា
សន្និបាត។ ក្នុងបទឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារ សារព័ត៌
មានវៀតណាម​​ប្រចាំនៅជប៉ុន អតីតព្រឹទ្ធសភាលោក Yasuo Ogata អនុប្រធានគណៈ
កម្មាធិការបក្សកុម្មុយនិស្តជប៉ុនបានអះអាងថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់
បក្សកុម្មុយនិស្តវៀតណាមទទួលបានសមិទ្ធិជាច្រើន។ ពីប្រ ទេសក្រីក្រមួយ វៀតណាមបានឈានដល់ប្រទេសមានចំណូលមធ្យម។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ទទួលបានការវាយតម្លៃសកម្មក្នុងអាណត្តិជា សមាជិកមិនអចិន្ត្រៃយ៍
នៃ​ក្រុមប្រឹក្សាសន្តិសុខអ.ស.បទៀតផង។ វៀតណាមក៏ជា សមាជិកសកម្មក្នុង
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន។ ដោយហេតុនេះ គណៈបក្សកុម្មុយ
និស្តជប៉ុនបានជឿជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១២នៃ
បក្សកុម្មុយនិស្តវៀតណាមនឹងនាំចេញគោល នយោបាយថ្មីសំដៅ នាំប្រទេសជាតិ
អភិវឌ្ឍនាពេលអនាគតនិងដើរតួនាទីកាន់តែសំខាន់លើឆាក អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ