ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត៖ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតផ្សាភ្ជាប់ទៅនឹងការធានាសុខុលភាពសង្គម

(VOVWORLD) - នាថ្ងៃទី២៦ ខែវិច្ឆិកា ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមរួមជាមួយគណៈប្រតិភូ សមាជិកសភានៃខេត្តក្រុងជាច្រើន បានរៀបចំជំនួបប្រាស្រ័យជាមួយអ្នបោះឆ្នោត ដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ ក៏ ដូចជាផ្ទៀងស្ដាប់ការផ្ដល់មតិរបស់អ្នកបោះឆ្នោតផងដែរ។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត៖ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតផ្សាភ្ជាប់ទៅនឹងការធានាសុខុលភាពសង្គម - ảnh 1 អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV)


អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និង ក្រុមការងារបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Yen Chau ខេត្ត Son La ភាគខាងជើងវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Tong Thi Phong បានស្នើអោយស្រុក Yen Chau បន្តពង្រីកស្មារតីសាមគ្គីភាពដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាសន្តិសុខការពារជាតិ និងអនុវត្តន៍កិច្ចការបរទេស អោយបានល្អ។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានប្រគល់ប្រាក់ឧបត្ថម្ភប្រមាណ៣០០ លានដុងជូនចំពោះគ្រួសារដែលមាន ស្ថានភាពរស់នៅលំបាកនៅស្រុក Yen Chau។

        ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong និងគណៈប្រតិភូសមាជិកសភាមណ្ឌលខេត្ត Dong Nai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Vinh Cuu និងទីក្រុង Bien Hoa។ លោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋកំពុងយកចិត្តទុកដាក់ ជាពិសេសនិងអនុវត្តន៍យ៉ាងខ្លាំងក្លានូវកិច្ចការបង្ការប្រឆាំងអំពើ ពុករលួយ។ តាម លោកថា កិច្ចការនេះចាំបាច់ត្រូវមានតួនាទីជាអ្នកសង្កេតការណ៍របស់ប្រជាជន ដើម្បីអាចទទួលបានប្រសិទ្ធភាពខ្ពស់។

        អញ្ជើញថ្លែងនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Duc Hoa ខេត្ត Long An ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បាន អះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាលនឹងជំរុញការអនុវត្តវិធានការជាច្រើនសំដៅរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការពារបរិយាកាសសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិ ពង្រឹងផែនមហាសាមគ្គីភាពទាំងមូល ក៏ដូចជាបង្កើនកម្លាំងពលំនៃប្រព័ន្ធ នយោបាយទាំងមូល សំដៅសម្រេច គោលដៅដែលបានដាក់ចេញក្នុងឆ្នាំ២០១៩ និងឆ្នាំក្រោយៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ