ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត ក្រុងនានា
(VOVWORLD) -នារសៀលថ្ងៃទី ២ ខែធ្នូ ប្រធានខុទ្ទកាល័យមជ្ឈឹមបក្ស លោក Nguyen Van Nen និងសមាជិក សមាជិការរដ្ឋសភាខេត្ត Tay Ninh បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ក្រោយសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៤នៅស្រុក Chau Thanh។
ប្រធានខុទ្ទកាល័យមជ្ឈឹមបក្ស លោក Nguyen Van Nen (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Nen បានស្នើឲ្យរដ្ឋអំណាចស្រុក ចាំបាច់ត្រូវបន្តទទួលយកនូវមតិ សំណើររបស់អ្នកបោះឆ្នោតនៅបណ្ដាជំនួបសំណេះសំណាល។ ចំពោះបញ្ហានិងមតិរបស់អ្នកបោះឆ្នោត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល កម្មាភិបាល និងស្ថាប័នពាក់ព័ន្ធនានានោះ ប្រតិភូសមាជិកសភានឹងរៀបចំរបាយការណ៍សរុប ហើយផ្ញើជូនស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយឲ្យឆាប់ៗផងដែរ។
លោកនាយឧត្តមសេនីយ៍ To Lam (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Luong Tai ខេត្ត Bac Ninh ។ នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានសង្កត់ធ្ងន់ថាក្នុងរយៈពេលខាងមុខ ក្រសួងនគរបាលបន្តពង្រឹងការដឹកនាំ ក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់; បង្ក្រាប ឧក្រិដ្ឋជន នាំមកនូវជីវភាពរស់នៅសុខសាន្ត និងសុភមង្គលដល់ប្រជាជន ព្រមទាំងអនុវត្តនូវវិធានការណ៍នានាដើម្បីប្រយុទ្ធប្រឆាំងនឹងរាល់ឧបាយកល សកម្មភាពប្រឆាំងជំទាស់របស់កម្លាំងអមិត្ត ប្រតិកិរិយា ហើយការពារសុវត្ថិភាពយ៉ាងប្ដូផ្កាច់ចំពោះបណ្ដាព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ ជាពិសេសគឺក្នុងឱកាសបុណ្យតេតប្រពៃណីជាតិវៀតណាម ឆ្នាំ២០២០ ផងដែរ៕