ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ឡាវ ដែលនឹងបានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសានោះ តាមការអនុញ្ញាតពីអគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ; នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នាថ្ងៃទី ១១ ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានផ្ញើកន្ត្រកផ្កានិងជូនពរឆ្នាំថ្មីជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounhang Volachith; នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisulith និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathoutou ។

ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានលើកច្បាស់ថា នាពេលកន្លងទៅ រដ្ឋសភានៃប្រទេសឡាវនិងវៀតណាមជានិច្ចកាល បានសហការគ្នាយ៉ាងជិតស្និទ្ធនិងបានទទួលនូវសមិទ្ធផលគួជាទីលើកទឹកចិត្តច្រើន ដែលរួមចំណែកជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកស្រីប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណដល់បក្ស រដ្ឋនិងប្រជាជនវៀត ណាម ដែលតែងតែផ្តល់ការជួយឧបត្ថម្ភដ៏ឧត្តុង្គឧត្តម ចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ជាពិសេសជួយដល់ការកសាងសភាថ្មីសម្រាប់ឡាវផងដែរ។

អញ្ជើញជាការឆ្លើយតបវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអះអាងថា: ក្នុងនាមជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងពិសេសរវាងវៀត ណាមនិងឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ នឹងសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានារបស់ឡាវ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនិងរដ្ឋពីរ យ៉ាងមានប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ