ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេត

(VOVWORLD) - គណៈប្រតិភូបានគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុរំដោះនិងឯកភាពប្រទេសជាតិ ព្រមទាំងអះអាងថា វៀតណាមប្ដេជ្ញាចិត្តប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។ 
ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេត - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតប្រពៃណី។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី៧ កុម្ភៈ នៅទីក្រុងហាណូយ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិម បក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញមកដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អញ្ជើញចូលរួមពិធីនេះ មានវត្តមាន លោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
គណៈប្រតិភូបានគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុរំដោះនិងឯកភាពប្រទេសជាតិ ព្រមទាំងអះអាងថា វៀតណាមប្ដេជ្ញាចិត្តប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។ បន្ទាប់មក គណៈប្រតិភូបានទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ពលី នៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី វិថី Bac Son ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ