ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅតាមខេត្ត ក្រុងនានា
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៨៨ ទិវាប្រពៃណីនៃ រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា) នោះ នាថ្ងៃទី ១៧ ខែវិច្ឆិកា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ ប្រធានគណកម្មធិការចលនាមហាជនមជ្ឈិមបានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅភូមិ Thanh Huong ៣ ឃុំ Loc Thanh ស្រុក Bao Loc ខេត្ត Lam Dong ។
លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ ប្រធានគណកម្មធិការចលនាមហាជនមជ្ឈិមបានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅភូមិ Thanh Huong ៣ ឃុំ Loc Thanh ស្រុក Bao Loc ខេត្ត Lam Dong |
|
អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានស្នើឲ្យប្រជាជននៅភូមិអនុវត្តន៍យ៉ាងសកម្មនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នាថ្ងៃទី ១៧ ខែវិច្ឆិកា លោក Nguyen Van Nen លេខាមជ្ឈិមបក្ស នាយខុទ្ទកាល័យមជ្ឈិមបក្សបានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ A Mu Sung ស្រុក Bat Xat ខេត្ត Lao Cai ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Van Nen បានសង្កត់ធ្ងន់ថា រដ្ឋអំណាច និងប្រជាជននៅឃុំគប្បីពង្រីកល្អនូវស្មារតីសាមគ្គីភាព ព្រមទាំងរួមគ្នាអភិវឌ្ឍន៍ផលិតកម្ម និងកាត់បន្ថយភាពក្រីក្រ។
នាថ្ងៃដដែល លោក Nguyen Hoa Binh លេខាមជ្ឈិមបក្ស ប្រធានតុលាការប្រជាជនកំពូលក៏បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅភូមិ My Hao ឃុំ Thinh Duc ទីក្រុង Thai Nguyen ផងដែរ៕