ថ្នាក់ដឹកនាំបក្សរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់

(VOVworld)- នាព្រឹកថ្ងៃទី១០វិច្ឆិកានៅទីស្នាក់ការរដ្ឋសភា ប្រធានរដ្ឋសភាវៀត
ណាម Nguyen Sinh Hung បានទទួលជួបជាមួយលោក Mahmoud Ahmadinejad ប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលកំពុងមានដំណើរបំពេញទស្សន
កិច្ចនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសន្ទនារវាង ប្រធានាធិបតីអ៊ីរ៉ងជាមួយ
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម និងអះអាងថា វៀតណាមនិង
អ៊ីរ៉ង់មានទំនាក់ទំនងប្រពៃណីតាំងពីយូរអង្វែង។ វៀតណាម ជានិច្ចកាលយក
ចិត្តទុកដាក់និងខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការ មិត្តភាព ប្រពៃណីជា
មួយអ៊ីរ៉ង។

ថ្នាក់ដឹកនាំបក្សរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់ - ảnh 1
អគ្គលេខា Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ
លោក Mahmoud Amadinejad(រូបថតៈ Internet)

        មុននោះនារសៀលថ្ងៃទី៩វិច្ឆិកា នៅទីស្នាក់កាមជ្ឈឹមបក្ស អគ្គលេខា
Nguyen Phu Trong បានទទួលជួបជាមួយប្រធានាធិបតីអ៊ីរ៉ង Mahmoud
Amadinejad។ អគ្គលេខា Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះ
រាល់សមិទ្ធិដែលប្រជាជនអ៊ីរ៉ងទទួលបានក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៌
ប្រទេសជាតិ។ អគ្គលេខា Nguyen Phu Trong ក៏មានគោលបំណងចង់ឲ្យ
ប្រទេសទាំង ពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការយល់
ដឹងគ្នាទៅវិញទៅ មកនិងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៌ទំនាក់ទំនង
នៃប្រទេសទាំងពីរ។ នាពេលរសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីវៀតណាម
Nguyen Tan Dung ក៏បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ងផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ