ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូឡាវ

ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូឡាវ - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ (VOV)

        Vovworld-នាថ្ងៃទី៥មិនានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត​វៀត
ណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយគណៈ​ប្រតិភូ​គណៈកម្មាធិការកិ្ចច
ការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយ​ឧបនាយករដ្ឋមន្ត្រី ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនិងជារដ្ឋមន្ត្រី​ការ​បរទេសឡាវលោក Thoong
Lun Xixulit ដែលកំពុងបំពេញទស្សនៈកិច្ចនៅ​វៀត​ណាម។ នៅបណ្ដាជំនួបសន្ទនា
ថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀត​ណាម​​មានបំណងថា នាពេលខាងមុខ គណៈ
កម្មាធិការកិច្ចការបរទេសមជ្ឈឹម​នៃ​បក្ស​ទាំងពីររួមជាមួយក្រសួងស្ថាប័នសមូហភាព
ដំបន់នៃប្រទេសទាំងពីរបន្ត​សហការយ៉ាងជិតស្និទ្ធបង្កើនការផ្លាស់ប្តូរព័ត៌មានចែក
រំលែកបទពិសោធន៍​សហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអនុវត្តដ៏
ជោគជ័យសេចក្តីសំរេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗនិងលាតត្រដាង
អនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ
រដ្ឋទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ