ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមមូលដ្ឋាន

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Dien Bien នាព្រឹកថ្ងៃទី ២៨ ខែមករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតជាង ២០០ កញ្ចប់ដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយនៅស្រុក Nam Po និងស្រុក Muong Cha។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមមូលដ្ឋាន - ảnh 1ឧបនាយករដ្ឋមន្ត្រី Le Minh Khai និងគណៈប្រតិភូរដ្ឋាភិបាលបានប្រគល់អំណោយបុណ្យតេតចំនួន ២៤០កញ្ចប់ ជូនដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅស្រុក Muong Cha និង Nam Po ខេត្ត Dien Bien។ រូបថត៖ Vu Loi/VOV

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យទីភ្នាក់ងារមជ្ឈឹម និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀត ថែទាំជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ ប្រជាជននៅតំបន់ភ្នំនិងព្រំដែន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយចំពោះជនមានគុណូបការៈ ធានាថាប្រជាជនគ្រប់គ្រួសារមានលក្ខខណ្ឌអំណរនិទាឃរដូវ អំណរបុណ្យតេតប្រពៃណី។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមមូលដ្ឋាន - ảnh 2ប្រធានក្រុមប្រឹក្សាជនជាតិ លោក Y Thanh Ha Nie Kdam ជូនអំណោយដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak។ រូបថត៖ Huong Ly/VOV

ក៏នៅព្រឹកនេះដែរ លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានទៅសួរសុខទុក្ខ និងជូនអំណោយដល់ទីភ្នាក់ងារ និងអង្គភាពមួយចំនួននៅខេត្ត Dak Lak ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ ។ ពិភាក្សាជាមួយគណៈប្រតិភូរដ្ឋសភានៅខេត្ត Dak Lak ប្រធានក្រុមប្រឹក្សាជនជាតិបានស្នើឱ្យគណៈប្រតិភូរដ្ឋសភាខេត្ត Dak Lak បន្តអនុវត្តន៍ឲ្យបានល្អភារកិច្ចដែលត្រូវបានប្រគល់ជូន លើកកម្ពស់គុណភាព និងសមត្ថភាពប្រតិបត្តិការរបស់តំណាងប្រជាជន នាំយកសម្លេងរបស់ម្ចាស់ឆ្នោត និងប្រជាជនខិតជិតដល់រដ្ឋសភា។ ប្រធានក្រុមប្រឹក្សាជនជាតិក៏បានប្រគល់ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak នូវទឹកប្រាក់ចំនួន ២៥០ លានដុង (ជាង ១០ ពាន់ដុល្លារអាមរេរិក) ដើម្បីប្រគល់អំណោយដល់គ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកនៅខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ២០២៤ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ