ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពនានា

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមករា (ចំនឹងថ្ងៃទី ៣០ នៃបុណ្យតេតឆ្នាំថោះ បញ្ចស័ក) សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលក្រុងហូជីមិញ។ 
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពនានា - ảnh 1សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong  អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលក្រុងហូជីមិញ (រូបថត៖ Quang Sang/VOV)

នៅទីនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងនគរបាលធំជាងគេក្នុងប្រទេស កម្មាភិបាលនិងយុទ្ធជននគរបាលនៃទីក្រុងហូជី មិញ ត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងតំបន់។  លោក Vo Van Thuong អញ្ជើញជូនពរដល់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងនគរបាលក្រុងទាំងអស់ ជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី បំពេញភារកិច្ចនយោបាយ បង្កើតស្នាដៃថ្មីៗជាច្រើន រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ នាំមកសន្តិភាព និងសុខដុមរមនាជូនប្រជាជនទីក្រុង ជាពិសេសការអភិវឌ្ឍ និងសន្តិភាពជូនប្រទេសជាតិ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពនានា - ảnh 2លោកស្រី Truong Thi Mai អញ្ជើញជូនពរបុណ្យតេតនិងជូនអំណោយដល់កម្មករគំរូ និងជួបការលំបាកនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាកម្មទីក្រុង Da Lat (រូបថត៖ Quang Sang/VOV)

នាយប់ថ្ងៃទី ២១ មករា ជាយប់ថ្ងៃឆ្លងឆ្នាំថ្មី នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ បញ្ចស័ក  ត្រូវនឹងថ្ងៃទី ២១ ខែមករា  ឆ្នាំ២០២៣ នៅផ្សារ Da Lat (Lam Dong) លោកស្រី Truong Thi Mai លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម   បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់កម្មករនិយោជិតគំរូដែលមានស្ថានភាពលំបាកនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាកម្មទីក្រុង Da Lat។

នៅទីនេះ លោកស្រី Truong Thi Mai បានលើកទឹកចិត្ត និងទទួលស្គាល់ការរួមវិភាគទានរបស់ថ្នាក់ដឹកនាំ និងកម្មករនៃទីក្រុង Da Lat ដែលរួមចំណែកធ្វើឱ្យមុខមាត់ទីក្រុង “ផ្ការាប់ពាន់” កាន់តែស្រស់ស្អាត។ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកស្រី Truong Thi Mai បានផ្ញើសារជូនពរដល់កម្មាភិបាល និងកម្មករទាំងអស់ ព្រមទាំងបានជូនអំណោយ ចំនួន ៥០ កញ្ចប់របស់សហព័ន្ធការងារវៀតណាម ជូនដល់កម្មករគរូ ដែលកំពុងជួបការលំបាកក្នុងស្ថានភាពរស់នៅនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាទីក្រុង Da Lat ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ