ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ
|
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ |
(VOV)_នាព្រឹកថ្ងៃទី៣ មករា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈ
កម្មាធិការប្រជាជន និងគណៈប្រតិភូសមាជិក សមាជិកាសភាមណ្ឌលហាណូយ
បានរៀបចំជំនួបប្រាស្រ័យ ជាមួយបណ្ដាសមាជិក សមាជិកាសភាហាណូយ ក្នុង
គ្រប់ដំណាក់កាល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នសទីវាបោះឆ្នោត
សកល លើកដំបូង ជ្រើសតាំងរដ្ឋសភាវៀតណាម។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន
ថ្លែងអំណរគុណចំពោះសមាជិក សមាជិកាសភាមណ្ឌលហាណូយគ្រប់ជំនាន់ បាន
រួមវិភាគទានចំពោះសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ លោក Nguyen Sinh
Hung ក៏បានសង្ឃឹមថា៖ បណ្ដាសមាជិក សមាជិកាសភាហាណូយ បន្តរួមវិភាគ
ទានច្រើនថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី បន្តរួមចំណែកក្នុងបុព្វហេតុកសាង
និងអភិវឌ្ឍន៍រដ្ឋធានី អោយសមស្របជាមួយគោលបំណងរបស់អ្នកបោះឆ្នោត
និងប្រជាជនក្នុងទូទាំងប្រទេស៕