ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន

(VOVWORLD) -នាថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ អាណិកជនដែលត្រឡប់មកមាតុប្រទេសដើម្បីចូលរួមកម្មវិធី “និទាឃរដូវឆ្នាំ២០១៨”។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phu Trong បានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងដោះស្រាយរាល់បំណងប្រាថ្នារបស់ អាណិកជន និងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនសម្របខ្លួនជាមួយប្រទេសសាមី និងរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន - ảnh 1 ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយ អាណិកជន

 

“រដ្ឋាភិបាលដោយប្រជាជន ដើម្បីប្រជាជន ក្នុងនោះអាណិកជនក៏ជាប្រជាជនដែរ”។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅក្នុងពិធីទទួល ជួបជាមួយអាណិកជនជិត១០០ នាក់ ដែលវិលត្រឡប់មកមាតុប្រទេសទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃ ណីវៀតណាមតាមរយៈកម្មវិធី“និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០១៨” នាថ្ងៃទី៧ខែកុម្ភៈនៅទីក្រុងហាណូយ។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសជាតិត្រូវការបទពិសោធន៍ស្តីពីការចាប់ផ្តើមអាជីពក៏ដូចជាប្រភពកម្លាំងពលំ របស់អាណិកជនវៀតណាមដែលកំពុងរស់នៅឯបរទេស ព្រមទាំង ស្នើឲ្យអាណិកជនទាំងអស់ រួមដៃកសាងប្រទេសជាតិផងដែរ។

        ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីទទួលជួប ជាមួយអាណិកជនវៀតណាម ដែលមកពីបរទេសដើម្បីចូលរួមកម្មវិធី “និទាឃរដូវនៅ ស្រុកកំណើតឆ្នាំ២០១៨”។ លោក Le Huu Canh អាជីវករអាណិកជនមកពីអូស្ត្រាលី បានឲ្យដឹងថា៖

        “យើងខ្ញុំមានបំណងនាំសហគ្រាសរបស់អូស្ត្រាលីមកស្វែងរកទីផ្សារវៀតណាមហើយផ្ទុយទៅវិញ នាំសហគ្រាសវៀតណាមបោះជំ ហានទៅទីផ្សារអូស្ត្រាលី និងទីផ្សារមួយចំនួនទៀតលើទូទាំងពិភព លោក។ បំណងប្រាថ្នារបស់យើងខ្ញុំគឺ អំពាវនាវវិនិយោគិនលើគ្រប់វិស័យដើម្បីប្រទេសកាន់តែអភិវឌ្ឍន៍មួយកម្រិតទៀត”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ