ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅតំបន់

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅតំបន់ - ảnh 1
លោក Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ចវីរៈអ្នកម្ដាយវៀតណាមលោកស្រី
Tran Thi Khan មានអាយុ១០០ឆ្នាំនៅទីក្រុង​ Tam Ky (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២២ មករា គណៈប្រតិភូនៃគណៈកម្មាធិការចាត់តាំង
មជ្ឈឹមបក្សវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្ស
លោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេត
ចំពោះកម្លាំងប្រដាប់អាវុធ គ្រួសារគោលនយោបាយ និងវីរៈអ្នកម្ដាយ​នៅខេត្ត
 Quang Nam ភាគកណ្ដាលវៀតណាម។
នាថ្ងៃដដែល លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិង
អប់រំ មជ្ឈឹមបក្សវៀតណាមបានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណី
ឆ្នាំ២០១៧ចំពោះគ្រួសារកម្មាភិបាលឃោសនានិងអប់រំមួយចំនួននៅខេត្ត Dong
Nai និងទីក្រុងហូជីមិញ ប៉ែកខាងត្បូងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ