ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា២០១៨) នាព្រឹកថ្ងៃទី១៨ឧសភា គណៈប្រតិភូប្រតិ បត្តិមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាំងតម្កល់សពគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញ។
ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ

កម្រងផ្ការបស់គណៈប្រតិភូបានសរសេរថា“ដឹងគុណលោកប្រធានហូជី មិញជានិរន្ត”។ គណៈប្រតិភូសុទ្ធតែសម្តែងនូវការដឹងគុណយ៉ាងអនេកដល់គុណបំណាច់ដ៏មហិមារ របស់លោកប្រធានហូជីមិញដែលជាអគ្គមគ្គទេ្ទសរបស់បក្សនិងរបស់ប្រជាជាតិវៀតណាម។ លោកប្រធាន ហូជី មិញបានពលីជីវិតរបស់ខ្លួនដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសជាតិ បង្រួប បង្រួមជាតិ កសាងមាតុប្រទេសវៀតណាមឯករាជ្យ។

ក៏នាព្រឹកថ្ងៃទី១៨ខែឧសភានោះ គណៈប្រតិភូបក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រ ទេសវៀតណាម គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងក្រសួងនគរបាល ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការទីក្រុងហាណូយ បានអញ្ជើញទៅដាក់កម្រងផ្កានិង ចូលប្រាំងគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ