ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Jiang Zemin

(VOVWORLD) - លោក Jiang Zemin គឺជាមេដឹកនាំឆ្នើមនៃបក្ស និងរដ្ឋចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ និង កសាងសង្គមនិយមប្រកបដោយលក្ខណៈដ៏វិសេសវិសាលរបស់ចិន។
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Jiang Zemin - ảnh 1លោក Jiang Zemin អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន

ដោយបានដឹងព័ត៌មានដែលថា លោក Jiang Zemin អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនបានទទួលមរណភាព អគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅថ្ងៃទី ២ ខែធ្នូ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីចិន លោក Keqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិនលោក Li Zhanshu និងគ្រួសាររបស់លោក Jiang Zemin ។

សាររំលែកទុក្ខនេះបញ្ជាក់ថា លោក Jiang Zemin គឺជាមេដឹកនាំឆ្នើមនៃបក្ស និងរដ្ឋចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ និង កសាងសង្គមនិយមប្រកបដោយលក្ខណៈដ៏វិសេសវិសាលរបស់ចិន។ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាម-ចិន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលដឹងគុណ និងចងចាំនូវការរួមវិភាគទានដ៏ធំធេងរបស់អតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Jiang Zemin ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ