ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
|
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត |
(VOV)_នាថ្ងៃទី៣ សីហា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងគណៈ
ប្រតិភូសមាជិកសភាមណ្ឌលខេត្ត Ha Tinh ( ភូមិភាគកណ្ដាលវៀតណាម) បានមានជំ
នួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ជូនដំណឹងអំពីខ្លឹមសារនៃសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ និងស្ដាប់មតិរបស់អ្នកបោះឆ្នោត។ អត្ថាធិប្បាយចំពោះ
អ្នកបោះឆ្នោត អំពីការអភិវឌ្ឍន៍និរន្តរភាព lokឧបនាយករដ្ឋមន្ត្រីបានអោយដឹងថា៖
គោលដៅរបស់វៀតណាមក្នុង៥ឆ្នាំខាងមុខនេះគឺផ្អែកទៅលើសរសរគ្រឹះចំនួន៣៖ សេដ្ឋ
កិច្ច សង្គមនិងបរិស្ថាន។ ឯកភាពចំពោះមតិរបស់អ្នកបោះឆ្នោតនានា ឧបនាយក
រដ្ឋមន្ត្រីលោក Vuong Dinh Hue ក៏បានចាត់ទុកថា៖គប្បីត្រួតពិនិត្យ លើកកំពស់ និង
សុក្រិតបទដ្ឋានអំពីកិច្ចការពារបរិស្ថាន វាយតំលៃអំពីការជះឥទ្ធិពលចំពោះបរិស្ថាន
មុនពេលអនុម័តលើគំរោងការណ៍ថ្មីៗ។
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van
Thuong រួមជាមួយសមាជិកសភាមណ្ឌលខេត្ត Dong Nai បានជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតស្រុក Nhon Trach និងLong Thanh។
នាថ្ងៃទី៣ សីហាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh
Chinh និងគណៈប្រតិភូសមាជិកសភាមណ្ឌលខេត្ត Quang Ninh បានជួបប្រាស្រ័យជា
មួយអ្នកបោះឆ្នោតទីក្រុង Ha Long និងទីក្រុង Cam Pha។ ប្រធានគណៈកម្មាធិការ
មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan រួមជាមួយគណៈប្រតិ
ភូសមាជិកសភាមណ្ឌលខេត្ត Tra Vinh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក
Ngoc B ien ស្រុក Tra Cu៕