ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់គាំទ្រអេស្ប៉ាញក្នុងវិបត្តិនៅតំបន់ Catalonia
(VOVWORLD) - នាថ្ងៃទី ១៩ តុលា ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់បានឡើងសម្លេង គាំទ្ររដ្ឋាភិបាលអេស្ប៉ាញក្នុងការដោះស្រាយវិបត្តិទាក់ទិនដល់តំបន់ស្វយ័ត Catalonia ដែលទាមទារឯករាជ្យ ក៏ដូចជា គាំទ្រប្រតិកម្មរបស់ Madrid ចំពោះវិបត្តិនយោបាយ ដ៏ធ្ងន់ធ្ងរបំផុតនៅប្រទេសនេះក្នុងអំឡុងរាប់សិបឆ្នាំកន្លងទៅ។
ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់គាំទ្រអេស្ប៉ាញក្នុងវិបត្តិនៅតំបន់ Catalonia |
(VOVworld) - នាថ្ងៃទី ១៩ តុលា ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់បានឡើងសម្លេង គាំទ្ររដ្ឋាភិបាលអេស្ប៉ាញក្នុងការដោះស្រាយវិបត្តិទាក់ទិនដល់តំបន់ស្វយ័ត Catalonia ដែលទាមទារឯករាជ្យ ក៏ដូចជា គាំទ្រប្រតិកម្មរបស់ Madrid ចំពោះវិបត្តិនយោបាយ ដ៏ធ្ងន់ធ្ងរបំផុតនៅប្រទេសនេះក្នុងអំឡុងរាប់សិបឆ្នាំកន្លងទៅ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មាននៅទីក្រុង Brussels បែលស្ស៊ីក មុនពេលពិធីបើកសន្និសីទកំពូល EU ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា៖ បណ្ដាថ្នាក់ដឹកនាំ EU នឹងផ្ញើសារអំពីសាមគ្គីភាពជាមួយអេស្ប៉ាញដែលទាក់ទិនដល់វិបត្តិនៅតំបន់ Catalonia។ ពេលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្តែងក្តី សង្ឃឹមថា៖ អេស្ប៉ាញអាចស្វែងរកដំណោះស្រាយស្រប់រដ្ឋធម្មនុញ្ញចំពោះវិបត្តិនេះ ក្នុងកាលៈទេសៈ Madrid ចង់ដកសិទ្ធិស្វយ័តរបស់ Catalonia៕