ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់អះអាងនូវវិបត្តិអន្តោប្រវេសន៍ជាការសាកល្បងប្រវត្តិសាស្ត្រចំពោះអឺរ៉ុប

(VOVworld)-ថ្លែងមតិចំពោះមុខសភាអឺរ៉ុបនៅ Straaburg របស់បារាំងនារសៀល​ថ្ងៃ
ទី៧តុលា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតី បារាំង
លោក Francois Holland បានអំពាវនាវសមាជិកសភាអឺរ៉ុប បង្កើនសាមគ្គី ភាព និង
រួមគ្នាធ្វើសកម្មភាព ដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវែសន៍។ លោកស្រី  Merkel បានហៅវិបត្តិនេះជាការសាកល្បងមានចរិតលក្ខណៈប្រវត្តិ សាស្ត្រចំពោះទ្វីបអឺរ៉ុប ហើយវិធានការដោះស្រាយគឺត្រូវការរួមដៃរបស់ទ្វីបអឺរ៉ុប ទាំងមូល។​ក្នុងពេល
ជាមួយគ្នានោះ ប្រធានាធិបតីបារាំង Francois Holland បាន អំពាវនាវឲ្យសហភាព
អឺរ៉ុប ឆ្ពោះទៅមុខក្នុងការដោះស្រាយបញ្ហានេះ និងចាត់ ទុកថា ប្រសិនបើ EU គ្មានកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅនិងសាមគ្គីជាង ចំពោះមុខរាល់ការសាក
ល្បងដូចសព្វថ្ងៃ នេះទេនោះជាសញ្ញាសរឲ្យឃើញនូវការបញ្ចប់នៃសម្ព័ន្ធមិត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ