ថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារទូរលេខនិងសារលិខិតអបអរសាទរខួបលើកទី៧៦ទិវាឯករាជ្យជាតិវៀតណាម

(VOVWORLD) - ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានៃបណ្ដាប្រទេសបានសម្ដែងជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ដែលបានកំណត់នៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ 

ក្នុងឱកាសរំលឹកខួបលើកទី៧៦ទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១) ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណៈរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រ៊ុយណេដារូសាឡឹម សាធារណៈរដ្ឋឥណ្ឌូនេស៊ី ព្រះរាជាណាចក្រថៃ និងសាធារណៈរដ្ឋសឹង្ហបុរី បានផ្ញើរសារទូរលេខនិងសារលិខិតអបអរសាទរជូនថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានៃបណ្ដាប្រទេសបានសម្ដែងជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ដែលបានកំណត់នៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ បណ្ដាប្រទេសត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាមជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយប្រទេសនីមួយៗឲ្យកាន់តែរឹងមាំ ស្ថិរភាព នាំមកនូវផលប្រយោជន៍ដ៏ពិតប្រាកដជូនចំពោះប្រជាជនវៀតណាមនិងបណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ