ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិនានាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣អំពីជំងឺកូវីដ-១៩

(VOVWORLD) - អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi កាលពីថ្ងៃទី១៤ មេសា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣ អំពីជំងឺកូវីដ-១៩ ជាសក្ខី ភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាន ដែលត្រូវបាន បង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូបូក៣ក្នុងតំបន់ ជាពិសេសគឺក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិនានាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣អំពីជំងឺកូវីដ-១៩ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣អំពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19។ 

ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំនាថ្ងៃទី១៤ មេសា រដ្ឋមន្រ្តីការបរទេស ជប៉ុនលោក Motegi Toshimitsu បានវាយតម្លៃថា កិច្ចប្រជុំកំពូលតាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ មេសា គឺមានសារសំខាន់ណាស់ក្នុងពេលដែលជំងឺកូវីដ-១៩នៅតែរីក រាលដាលយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។ លោករដ្ឋមន្រ្តី Motegi បាន ជម្រាបថា ក្នុងបរិបទដែលកិច្ចប្រជុំធំៗជាច្រើនត្រូវបានលុបចោលដោយ សារជំងឺឆ្លងនោះ ប៉ុន្តែវៀតណាមបានធ្វើសកម្មភាពយ៉ាងសកម្មសំដៅតភ្ជាប់ ប្រទេសសមាជិកអាស៊ាននានារួមជាមួយប្រទេសដៃគូផ្សេងៗទៀត។ រដ្ឋា ភិបាលជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការធ្វើសកម្មភាពជាមួយប្រទេស នានាក្នុងតំបន់។

        ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi កាលពីថ្ងៃទី១៤ មេសា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣ អំពីជំងឺកូវីដ-១៩ ជាសក្ខី ភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាន ដែលត្រូវបាន បង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូបូក៣ក្នុងតំបន់ ជាពិសេសគឺក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចំពោះតួនាទីរបស់វៀត ណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ លោកអគ្គលេខាធិការអាស៊ាន បានវាយតម្លៃថា វៀតណាមបានបង្ហាញឲ្យឃើញ “ភាពជាអ្នកដឹកនាំដ៏ ខ្លាំងក្លា” ក្នុងការដឹកនាំការឆ្លើយតបជាសមូហភាពនៃតំបន់ចំពោះមុខជំងឺ កូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ