ថ្នាក់ដឹកនាំប្រទេសនានាអបអរសាទរទិវាបុណ្យជាតិវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ -  ២ កញ្ញា ២០២២) ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនថ្នាក់ដឹក នាំបក្ស និងរដ្ឋវៀតណាម។

ថ្នាក់ដឹកនាំប្រទេសនានាអបអរសាទរទិវាបុណ្យជាតិវៀតណាម - ảnh 1ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២២) ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម (រូបថត៖ TTXVN)

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith, នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh, ប្រធានរដ្ឋសភាលោក Saysomphone Phomvihane បានផ្ញើសារអបអរសាទរជូនចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ ក្នុងសារលិខិត បក្ស រដ្ឋ និងប្រជាជនឡាវ មានមោទនភាពដោយបានមើលឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម បន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាប្រភពថាមពលដែលមិនរីងរាក់ និងជាកត្តាសម្រេចចិត្តក្នុងការយកឈ្នះបុព្វហេតុបដិវត្តន៍នៅក្នុងប្រទេសនីមួយៗ ហើយអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋ និងប្រជាជនឡាវនឹងបន្តរួមជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីរក្សា និងពូនជ្រុំទំនាក់ទំនងដ៏កម្រនេះជារៀងរហូត។

ក្នុងសារអបអរសាទរចំពោះថ្នាក់ដឹកនាំវៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping,  នាយករដ្ឋមន្ត្រី លោក Li Keqiang, ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានសម្តែងនូវជំនឿថា វៀតណាមនឹងបន្តបោះជំហានទៅមុខយ៉ាងខ្ជាប់ខ្ជួនលើវិថីកសាងសង្គមនិយមស្របតាមស្ថាន ភាពរបស់ប្រទេសជាតិ។ ចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ហើយមានបំណងរួមជាមួយវៀតណាមជានិច្ចក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក បន្ថែមកម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី, គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន, ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ និងប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានផ្ញើព្រះរាជសារលិខិតអបអរសាទរ ជូនគណៈកម្មាធិការមជ្ឈិមបក្សក្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ក្នុងសារលិខិតអបអរសាទរ ប្រមុខដឹកនាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានប្តេជ្ញាចិត្តបន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព; ទន្ទឹមនឹងនោះ អះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយវៀតណាម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃសាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សាធារណៈរដ្ឋឥណ្ឌា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ម៉ាឡេស៊ី សាធារណៈរដ្ឋសិង្ហបុរី ក៏បានផ្ញើសារទូរលេខ និងលិខិតជូនចំពោះថ្នាក់ដឹកនាំបក្ស  រដ្ឋនិងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ