ថ្នាក់ដឹកនាំពិភពលោកនិងអ៊ីរ៉ង់ឯកភាពអំពីដំណោះស្រាយមានផលប្រយោជន៍ដូចគ្នាសំរាប់កម្មវិធីនុយគ្លេអ៊ែ
|
ថ្នាក់ដឹកនាំពិភពលោកនិងអ៊ីរ៉ង់ឯកភាពអំពីដំណោះស្រាយមានផលប្រយោជន៍ដូចគ្នាសំរាប់កម្មវិធី
នុយគ្លេអ៊ែ (demotix.com) |
Vovworld-នៅខាងក្រៅសម័យប្រជុំលើកទី៦៩របស់មហាសន្និបាតអ.ស.ប
នៅទីក្រុង New York អាមេរិក នាថ្ងៃទី២៣កញ្ញាអគ្គលេខាធិការអ.ស.បលោក Ban
Ki Moon បានជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani។ ថ្នាក់
ដឹកនាំទាំងពីររូបបានឯកភាពអំពីការស្វែងរកដំណោះស្រាយមានផលប្រយោជន៍
ដូចគ្នាចំពោះកម្មវិធីនុយគ្លេអ៊ែរបស់ Tehran និងចាត់ទុកថា បណ្ដាភាគីកំពុងប្រឈម
មុខនឹងឱកាសដ៏ធំធេងដើម្បីទទួលបានគោលដៅនេះ។
នាថ្ងៃដ៏ដែល ប្រធានាធិបតីបារាំងលោក Francois Hollande និងសមភាគីអ៊ីរ៉ង់
លោក Rouhani បានមានជំនួបផ្លាស់ប្តូរស្ដីពីស្ថានភាពអស្ថិរភាពនៅលីបង់ ស៊ីរីនិង
អ៊ីរាក់នាបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្មរបស់សហគមន៍អន្តរជាតិក៏ដូចជា
ទំនាក់ទំនងទ្វេភាគីនិយាយរួមនិងកម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ ប្រធានាធិបតី
Hollande បានសម្ដែងក្តីសង្ឃឹមថា បណ្ដាការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងបញ្ចប់
ដោយការទទួលបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែមួយ៕