ថ្នាក់ដឹកនាំម៉ីយ៉ាន់ម៉ាជួបពិភាគ្សាជាមួយលោកស្រី Aung San Suu Kyi អំពីការផ្ទេរប្រគល់អំណាច

ថ្នាក់ដឹកនាំម៉ីយ៉ាន់ម៉ាជួបពិភាគ្សាជាមួយលោកស្រី Aung San Suu Kyi អំពីការផ្ទេរប្រគល់អំណាច - ảnh 1
ប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក U Thein Sein និងលោកស្រី Aung San Suu Kyi ប្រធាន
គណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២ ធ្នូ ប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក U Thein Sein និងមេបញ្ជា
ការកម្លាំងប្រដាប់អាវុធម៉ីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing បានមានជំនួប
សន្ទនាដោយឡែកជាមួយលោកស្រី Aung San Suu Kyi ប្រធានគណៈបក្សសម្ព័ន្ធ
ជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលទើបនឹងដណ្ដើមបានជ័យជំនះក្នុងការបោះ
ឆ្នោតកន្លងទៅនៅប្រទេសនេះ ដើម្បីពិភាគ្សាអំពីការផ្ទេរប្រគល់ អំណាចឲ្យបាន
ងាយស្រួល។ជំនួបទាំងអស់នេះត្រូវបានដំណើរការតាមសំណើរ របស់លោកស្រី
 Aung San Suu Kyi ក្នុងលិខិតផ្ញើរជូនទៅប្រធានាធិបតីលោក U Thein Sein និងឧត្តម
សេនីយ៍ Min Aung Hlaing នាថ្ងៃទី១១ វិច្ឆិកា កន្លងទៅ។ សម័យប្រជុំរដ្ឋសភាថ្មីនឹង
ត្រូវបានរៀបចំឡើងនាខែមករាឆ្នាំ២០១៦ បន្ទាប់នោះ ការបោះឆ្នោតប្រធានាធិបតី
នឹងប្រព្រឹត្តទៅនាខែកុម្ភៈ និងបង្កើតរដ្ឋាភិបាលថ្មី នាចុងខែមិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ