ថ្នាក់ដឹកនាំយោធាជួរមុខរបស់រុស្ស៊ីនិងអាមេរិកចរចាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី
(VOVWORLD) - នាយប់ថ្ងៃទី ១៣ មិនា អគ្គប្រធានសេនាធិការកងទ័ពរុស្ស៊ី នាយឧត្តមសេរនីយ៍ Valery Gerasimov បានចរចាតាមទូរស័ព្ទជាមួយប្រធានក្រុម ប្រឹក្សាប្រធានសេនាធិការណ៍កងទ័ពចម្រុះអាមេរិក ឧត្តមសេនីយ៍ Joseph Dunford ដើម្បី ពិភាក្សាអំពីស្ថានភាពជំលោះនៅស៊ីរី។
ថ្នាក់ដឹកនាំយោធាជួរមុខរបស់រុស្ស៊ីនិងអាមេរិកចរចាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី |
(VOVworld) – នាយប់ថ្ងៃទី ១៣ មិនា អគ្គប្រធានសេនាធិការកងទ័ពរុស្ស៊ី នាយឧត្តមសេរនីយ៍ Valery Gerasimov បានចរចាតាមទូរស័ព្ទជាមួយប្រធានក្រុម ប្រឹក្សាប្រធានសេនាធិការណ៍កងទ័ពចម្រុះអាមេរិក ឧត្តមសេនីយ៍ Joseph Dunford ដើម្បី ពិភាក្សាអំពីស្ថានភាពជំលោះនៅស៊ីរី។ នៅជំនួបចរចាតាមទូរស័ព្ទ ភាគីទាំងពីរបាន ផ្លាស់ប្តូរមតិអំពីបំរ៉ែបំរួលបច្ចុប្បន្ននៅតំបន់ Ghouta ខាងកើត ព្រមទាំង ឯកភាពនឹងបន្ត រក្សាសកម្មភាពទាក់ទងទ្វេភាគីផងដែរ។ ការចរចាពោលខាងលើបានប្រព្រឹត្តទៅបន្ទាប់ ពីក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីប្រកាសរឹងមាំនាថ្ងៃដដែលដែលអះអាងនឹង តបតវិញប្រសិនបើអាមេរិកវាយប្រហារទៅលើមូលដ្ឋានរបស់រដ្ឋាភិបាលស៊ីរី៕