ថ្នាក់ដឹកនាំរដ្ឋាភិបាលជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ថ្នាក់ដឹកនាំរដ្ឋាភិបាលជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
ថ្នាក់ដឹកនាំរដ្ឋាភិបាលជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

          (VOV)_បន្តកម្មវិធីជួបប្រស្រ័យជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំ
លើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី៦ ធ្នូ ប្រធានរដ្ឋវៀតណាម
 លោក Truong Tan Sang រួមជាមួយគណៈប្រតិភូសមាជិកសភាទី​ក្រុងហូ​ជីមិញ​បាន
ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត
ណាម)។ នៅទីនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានចាត់ទុកថា៖ ​ក្នុងឆ្នាំកន្លង
ទៅ ក្នុងសភាពការណ៍នៅជួបការលំបាកជាច្រើន បំណូលសាធារណៈកើនឡើង
យ៉ាងខ្លាំងនោះ ប៉ុន្តែវៀតណាមនៅធានាបាន​សន្តិសុខជាតិ ​សុខុមាលភាពសង្គម
 រក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ លើកកំពស់តួនាទីរបស់ វៀតណាមលើឆាកអន្តរជាតិ។ 

          នារសៀលថ្ងៃទី៥ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួម
ជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានជួបប្រាស្រ័យ​ជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Le Chan ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung
បានលើកច្បាស់ទស្សនះ គោលដៅមេ និងដំណោះស្រាយសំខាន់ៗ​ ក្នុងការបញ្ជា
ណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ទីក្រុង Hai Phong ក្នុងរយៈ​ពេល៥ឆ្នាំខាង
មុខនេះ ហើយសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនដែលបានអ្នកបោះឆ្នោតយកចិត្ត
ទុកដាក់ ពិសេសគឺការលើកកំបស់គុណភាពប្រភពធនធានមនុស្ស៖

          “ រដ្ឋាភិបាលលើកទឹកចិត្តមហាវិទ្យាល័យនានាម្ចាស់ការសហប្រតិបត្តិការ​ជា
មួយគ្រប់សាលា ផ្នែក របស់សាលាអន្តរជាតិនានា ដើម្បីលើកកំពស់គុណភាពការ
បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស កាត់បន្ថយចំណាយបណ្ដុះបណ្ដាល ​ក៏ដូច
ជាលើកទឹកចិត្តប្រជាជននៅក្នុងនិងក្រៅប្រទេសវិនិយោគទៅលើវិស័យអប់រំ និង
បណ្ដុះបណ្ដាល។”

ប្រតិកម្មទៅវិញ

ផ្សេងៗ