|
ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមផ្ញើសារលិខិតជូនពរទិវាឯករាជ្យមីយ៉ាន់ម៉ា |
(VOV)_ក្នុងឱកាសគំរប់ខួបលើកលើកទី៦៨ទិវាឯករាជ្យ មីយ៉ាន់ម៉ា (ថ្ងៃទី៤មករា
ឆ្នាំ ១៩៤៨-ថ្ងៃទី៤មករាឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានផ្ញើសារលិខិតអបអរសាទរ
ជូនចំពោះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein ។ នាថ្ងៃដដែល ឧបនាយករដ្ឋ
មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើ
សារលិខិតអបអរសាទរ ជូនចំពោះ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna
Maung Lwin ផងដែរ៕