ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី
(VOVWORLD) -នាយប់ថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយតំណាងជាង៤០០នាក់ជា វីរៈអ្នកម្តាយវៀត ណាម យុទ្ធជនពិការ សាច់ញាត្តិគ្រួសារយុទ្ធជនពលី ជនមានគុណូបការៈនិងថ្នាក់ដឹកនាំក្រសួងស្ថាប័ន មួយចំនួន រួមទាំងប្រជាជន Quang Nam ជាច្រើនកុះករ បានចូលរួមពិធីតបស្នង សងគុណជនមានគុណូបការៈចំពោះបដិវត្តន៍ និងកម្មវិធីសិល្បៈមួយដែលបានរៀបចំ ឡើងនៅទីលានស្តូបវីរៈអ្នកម្តាយវៀតណាមនៅទីក្រុង Tam Ky ខេត្ត Quang Nam។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីតបស្នងសងគុណចំពោះជនមានគុណូបការៈខេត្ត Quang Nam |
កម្មវិធីសិល្បៈនេះគឺសំដៅបំផុសសេចក្តីស្នេហាស្រុកកំណើតមាតុប្រទេស ដាស់តឿនជំនាន់វ័យក្មេងវៀតណាមអំពីប្រពៃណីបដិវត្តន៍ រំលឹកគុណូបការៈរបស់ យុទ្ធជនពលី។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញប្រគល់ប័ណ្ណមាតុភូមិកត់ទុកគុណូបការៈសម្រាប់សាច់ញាត្តិគ្រួសារជនមាន គុណូបការៈផងដែរ។
នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញចូលរួមកម្មវិធី តបស្នងសងគុណយុទ្ធជនពលីដែលបានរៀបចំឡើង នៅទីក្រុងហាណូយផងដែរ៕