ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សវនកម្មវៀតណាម

ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សវនកម្មវៀតណាម - ảnh 1
ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou អញ្ជើញទទួលជួបជាមួយគណៈប្រតីភូវៀតណាម (រូបថតៈ Phạm Kiên/TTXVN)

(VOVworld)-នាថ្ងៃទី៥មេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចការងារនៅឡាវ
 គណៈប្រតិភូជាន់ខ្ពស់ស្ថាប័នសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយលោក Ho Duc
 Phoc អគ្គ សវនកររដ្ឋបានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក
Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou។ នៅក្នុង
ជំនួបទាំង អស់នេះ លោក Ho Duc Phơc បានសម្តែងគោលបំណងចង់ឲ្យថ្នាក់ដឹក
នាំឡាវ បង្ក លក្ខណៈងាយស្រួលសម្រាប់ស្ថាប័នសវនកម្មនៃប្រទេសទាំងពីររឹត
បន្តឹងទំនាក់ទំ នង ឲ្យសក្តិសមនឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងសហប្រ
តិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស
ទាំងពីរ។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភា
ឡាវ លោកស្រី Pany Yathotou មានបំណងថា នាពេលខាងមុខ ស្ថាប័នសវនកម្មរដ្ឋ
វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតក្នុងការជួយឧបត្ថម្ភសវនកម្ម
ឡាវ រួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងពិសេសរវាងស្ថាប័នសវនកម្មនិយាយដោយ
 ឡែកនិងទំនាក់ទំនងរវាងឡាវនិងវៀតណាមនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ