ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ(ចិន)

ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ(ចិន) - ảnh 1
ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ(ចិន)

(VOV)_ នាថ្ងៃទី២១ កុម្ភះ នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមប្រឹក្សារដ្ឋ ទីក្រុង ស៊ាងហៃ (ប្រទេសចិន) ដឹកនាំដោយលោក Cong Ba Yi អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ ​ទី
ក្រុង ស៊ាងហៃ បានអញ្ជើញមកទស្សនកិច្ចនិងជួបធ្វើការជាមួយ​គណៈកម្មាធិការ
មជ្ឈឹម ​រណៈសិរ្សមាតុភូមិវៀតណាម។​អនុប្រធានគណៈ​កម្មាធិការ​មជ្ឈឹម រណៈសិរ្សមា
តុ​ភូមិ​វៀតណាម លោកស្រី Bui Thi Thanh បានអញ្ជើញជួបសន្ទនា។ ថ្លែងមតិក្នុងជំ
នួប​ អនុប្រធាន លោកស្រី Bui Thi Thanh បានសង្កត់ធ្ងន់ថា៖ ការអនុវត្តលិខិតអ
នុស្សា​រណះយោគយល់គ្នា ​ស្ដីអំពី​”ផែនការសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈឹម 
​រណៈ​សិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋមជ្ឈឹម ចិន ដំណាក់​កាល ២០១៤-២០១៩” ត្រូវបានភាគីទាំងពីរសកម្មអនុវត្ត។ គណៈកម្មាធិការ​មជ្ឈឹម​
រណៈសិរ្សមាតុភូមិវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សា ពូនជ្រុំអោយ
ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិនអោយបានរឹងមាំជានិច្ច។

          រីឯ ប្រធានក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ មានគោលបំណងថា៖នាពេលខាងមុខ
នេះ ​ភាគីទាំងពីរបន្តជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននៃប្រទេសទាំងពីរ
ហើយពីនោះពង្រឹងថែមទៀតទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ