ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនឯកភាពឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព
(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងនឹងខំប្រឹងប្រែងឆ្ពោះ ទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាម ហើយជំរុញ យ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនឯកភាពឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព |
នាថ្ងៃទី ២៦ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងនឹងខំប្រឹងប្រែងឆ្ពោះ ទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាម ហើយជំរុញ យ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ក្នុងជំនួបចរចានៅវិមាន Kremlin ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីរបៀបជំរុញសកម្មភាពសេដ្ឋកិច្ចរួមលើវិស័យស្នូលចំនួន ៥ នៅតាមបណ្ដាប្រជុំលោះជំកោះដែលដូចបានឯកភាពនាខែកញ្ញាឆ្នាំ ២០១៧។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការចរចានៅរដ្ឋធានីម៉ូស្គូប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា៖ សំខាន់បំផុតគឺភាគីទាំងពីរប្តេជ្ញាឆ្ពោះទៅវិធានការសំរាប់កិច្ចព្រមព្រៀតសន្តិភាពមួយដែលមិនត្រឹមតែឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងទទួលឲ្យបានការស្រុះចិត្តគំនិតរបស់ប្រជាជននៃប្រទេសទាំងពីរទៀតផង។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានគាំទ្រការផ្តើមគំនិតបញ្ជូនគណៈប្រតិភូសហគ្រាសរបស់ជប៉ុនទៅកាន់បណ្ដាប្រជុំកោះជំលោះនាឆមាសទី ២ ឆ្នាំ ២០១៨។ ក្រៅពីនោះ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានស្វាគមន៍ការបោះជំហានស្ថិរភាពនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ជប៉ុនផងដែរ។ រីឯខ្លួនវិញ នាយរកដ្ឋមន្ត្រីជប៉ុន លោក Abe បានឲ្យដឹងថា៖ តូក្យូត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ លោកសម្តែងក្តីសង្ឃឹមថា៖ ភាគីទាំងពីរនឹង ទទួលបានការបោះជំហានទម្លោះថ្មីក្នុងការដោះស្រាយជំលោះអធិបតេយ្យភាពដែនដីក្រោយសង្គ្រាម៕