ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទស្តីពីបណ្តាបញ្ហាក្តៅលើពិភពលោក

ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទស្តីពីបណ្តាបញ្ហាក្តៅលើពិភពលោក - ảnh 1
ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិក (រូូបថតៈ EPA)


(VOVworld)-នាថ្ងៃទី២៥មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន មានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក​ Barack Obama ដោយពិភាគ្សាលើជំលោះនៅអ៊ុយក្រែន ការវាតទីរបស់ពួកឧទ្ទាម IS ក៏ដូចជា កិច្ច ព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមសេចក្តីជូនដំណឹងរបស់សេត
វិមានថា ថ្នាក់ដឹកនាំទាំងពីររូបនេះ បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពកាន់តែធ្ងន់ ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅស៊ីរី ជាកន្លែងដែលពួកឧទ្ទាម IS កំពុងប្រព្រឹត្តសកម្ម
ភាព ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដែលក្រុម P5+1 រក្សារឹងមាំ គោលជំហរក្នុងកិច្ចចរចារជាមួយអ៊ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្លាម
នេះ។​ទាក់ទិនដល់ជំលោះនៅអ៊ុយក្រែន ក្នុងជំនួបសន្ទនានេះ ប្រធានាធិបតី Barack
Obamaa បានអះអាងជាថ្មីម្តងទៀត នូវភាពចាំបាច់នៃការដែលម៉ូស្គូប្រតិបត្តិកិច្ច
សន្យារបស់ ខ្លួនតាមកិច្ចព្រមព្រៀងក្រុង Minsk៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ