ថ្នាក់ដឹកនាំរុស្ស៊ី អ៊ុយក្រែន EU ឯកភាពចរចារស្ដីពីឧស្ម័នដុត
|
ថ្នាក់ដឹកនាំរុស្ស៊ី អ៊ុយក្រែន EU ឯកភាពចរចារស្ដីពីឧស្ម័នដុត |
(VOV)_នាថ្ងៃទី ១៤ សីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអ៊ុយក្រែន PetroPoroshenko និងប្រធានគណៈកម្មាធិការអឺរ៉ុប
លោក Jose Barrosoបានឯកភាពដំណើការចរចារ ស្ដីពីឧស្ម័នដុត។ ប៉ុន្តែពេល វេលា និងទីកន្លែងមិនទាន់បានកំណត់ទេ។ អ្នកនាំពាក្យរបស់ដំណាងជាន់ខ្ពស់ EU
ទទួលបន្ទុកផ្នែក ថាមពល លោកស្រី Marlene Hulzner បានអោយដឹងថា៖ មុនពេលដំណើការជួបប្រាស្រ័យត្រីភាគី រុស្ស៊ីនិង EU នឹងដំណើការចរចារទ្វេភាគីស្ដីពីថាមពល ដែលតាមគំរោងគឺថ្ងៃទី២៩ សីហានេះ។
នាថ្ងៃនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធាន EC
Jose Manuel Barroso ក៏បានដំណើការចរចារតាមទូរស័ព្ទ ស្ដីពីបញ្ហាបញ្ហានៅ ក្តៅគគុករវាងរុស្ស៊ី និង EU ដែរ៕